មនុស្ស ២០នាក់ ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី០៦ ខែកញ្ញាម្សិលមិញនេះ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួលបាននៅព្រឹកថ្ងៃនេះ បានអោយដឹងថា ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២០ នាក់ទៀត បានប្រព្រឹត្តល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ២០ ករណី ព្រមទាំងបានធ្វើការផាកពិន័យជា ទឹកប្រាក់សរុបចំនួន ២.២លានរៀលផងដែរ។

ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ និងគ្មានការឃាត់យានយន្តផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាស៖