រថយន្តដឹកទំនិញមួយគ្រឿង បើកបចុះចំណោត ដាច់ហ្វ្រាំង មកបុកផ្ទះប្រជាពលរដ្ឋតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស

ខេត្តព្រះសីហនុ៖ រថយន្តដឹកទំនិញមួយគ្រឿងបើកបរដោយបុរសម្នាក់ចុះចំណោត(ពីឃ្លាំងលើ មកផ្សារលើ) បានដាច់ហ្វ្រាំងបុកចូលផ្ទះប្រជាពលរដ្ឋ បង្ករឲ្យមានការភ្ញាក់ផ្អើល តែសំណាងល្អមិនមានមនុស្សណាម្នាក់រងរបួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ វេលាម៉ោង ០២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែ សីហា ២០២១ ស្ថិតក្នុង ភូមិ ២ សង្កាត់ លេខ២ ក្រុង-ខេត្តព្រះសីហនុ។

តាមប្រភពអ្នកដែលឃើញ ហេតុការណ៍បានអោយដឹងថា៖ រថយន្តយីឌុកមួយគ្រឿង ពាក់ស្លាកលេខ 3F-4735 បើកបរដោយយុវជន ម្នាក់ និងរួម ដំណើរជាមួយយុវជនម្នាក់ទៀត
មកដល់ចំណុចកើត ហេតុ រថយន្ត បានដាច់ហ្វ្រាំង ជាន់មិនស៊ី ទើបជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ តែសំណាងល្អមិន បង្ករអោយមាន គ្រោះថ្នាក់ដល់ ដល់មនុស្ស គ្រាន់តែខូចខាត សំយ៉ាបផ្ទះ របស់ប្រជាពលរដ្ឋបន្តិចបន្តួច។

នៅក្នុងហេតុការណ៍នេះដែរ បើ តាមការបញ្ចាក់ពីតាកុងឡានបានអោយដឹងថារថយន្តជាន់ហ្វ្រាំងដែរតែហ្វ្រាំងមិនសុីទើបធ្វើអោយដាច់ហ្វ្រាំងទប់មិនជាប់ក៍ធ្លាក់ចុះចំណោតតែម្តង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចភ្នាក់ងារ នគរបាលចរាចរណ៍បានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ វាគ្រាន់តែខូចហើយទ្រព្យសម្បត្តិផ្ទះរបស់ប្រជាពលរដ្ឋបន្តិចបន្តួចដូច្នេះការឱ្យពីការធ្វើការវាស់វែងរួចរថយន្តត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីឲ្យម្ចាស់រថយន្តបង្កធ្វើការសងថ្លៃខូចខាតដល់ផ្ទះរបស់ជនរងគ្រោះដើម្បីបញ្ចប់រឿង៕ ដោយ ជិន ប៊ុនធឿន