(ម៉ានីល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានអោយដឹងថាក្រសួងសុខា ភិបាលហ្វីលីពីន នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះបានរាយការណ៍ ពីការរកឃើញអ្នក ឆ្លង COVID-19 ចំនួន ២០,០១៩នាក់ និងស្លាប់ថ្មី ១៧៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ។ បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសហ្វីលីពីនកើន ដល់ ២,០៨០,៩៨៤នាក់ ក្នុងនោះស្លាប់កើនដល់ ៣៤,២៣៤នាក់ និងជាសះស្បើយ ឡើងវិញ ១,៨៨៩,៣១២នាក់។
ប្រទេសហ្វីលីពីនមានប្រជាជនប្រមាណ ១១០លាននាក់ ហើយប្រជាជន ១៧.៥លាននាក់ បាន ទទួលការធ្វើតេស្ដរក COVID-19 ចាប់តាំងពីជំងឺដ៏កាចសាហាវនេះផ្ទុះឡើង កាលពីខែមករា ឆ្នាំ២០២០មក៕