គិតត្រឹមព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១០.២លាននាក់ ស្លាប់ជាង ២២.៦ម៉ឺននាក់

តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានអោយដឹងថាគិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,២២៣,២៤២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២២៦,៨២៨នាក់ផងដែរ។

ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមាន ចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោម សមាជិកអាស៊ានទាំង អស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១០៩,០៩៣នាក់ (ស្លាប់ ១៣៤,៣៥៦នាក់)

* ហ្វីលីពីន ឆ្លងចំនួន ២,០២០,៤៨៤នាក់ (ស្លាប់ ៣៣,៦៨០នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៧៨៦,០១៦នាក់ (ស្លាប់ ១៦,៩៤២នាក់)

* ថៃ ឆ្លងចំនួន ១,២៣៤,៤៨៧នាក់ (ស្លាប់ ១២,១០៣នាក់)

* វៀតណាម ឆ្លងចំនួន ៤៨៦ ,៧២៧នាក់ (ស្លាប់ ១២,១៣៨នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤០៦,០៩៩នាក់ (ស្លាប់ ១៥,៦០០នាក់)

* កម្ពុជា ឆ្លងចំនួន ៩៣,៩២៦នាក់ (ស្លាប់ ១,៩២៨នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦៧,៩៩១នាក់ (ស្លាប់ ៥៥នាក់)

* ទ្បាវ ឆ្លងចំនួន ១៥,៤៥៩នាក់ (ស្លាប់ ១៤នាក់)

* ព្រុយណេ ឆ្លងចំនួន ២,៩៦០នាក់ (ស្លាប់ ១២នាក់)៕