កលោក​វរសេនីយ៍ឯក អ៊ុន សម្ផស្ស មេបញ្ជាការវរសេនា​តូច​លេខ​២៤០ បាន​មមានប្រសាសន៍ថាកម្លាំងនគរបាលការពារព្រំដែនទឹក ត្រៀមរួចជាស្រេច ដើម្បីជួយសង្គ្រោះពលរដ្ឋ ដោយជំនន់ទឹកភ្លៀង​


ខេត្តព្រះសីហនុ៖កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទឹក​លេខ​២៤០ នៃ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក ប្រចាំខេត្តព្រះសីហនុបានត្រៀមរួចជាស្រេច ដើម្បីជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ​។​

​ លោក​វរសេនីយ៍ឯក អ៊ុន សម្ផស្ស មេបញ្ជាការវរសេនា​តូច​លេខ​២៤០ បាន​មានប្រសាសន៍​ក្នុងពេល​ប្រជុំជួរ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​សីហា​នេះ​ថា ​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏ដូចជា​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែសីហា ឆ្នាំ​២០២១​នេះ កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទឹក​លេខ​២៤០ នៃ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក ប្រចាំខេត្ត​ព្រះសីហនុ​បាន​ត្រៀមកម្លាំង​រួចជាស្រេច ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ។

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក អ៊ុន សម្ផស្ស ក៏បាន​ក្រើនរំលឹក​ឱ្យ​កងកម្លាំង​ទាំងអស់ ត្រូវអនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល និង​រាជរដ្ឋាភិបាល «៣​ការពារ ៣​កុំ​» ដើម្បី​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។ កាលពី​នៅ​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១​នេះ នៅក្នុង​ក្រុងព្រះសីហនុ ចាប់ពី​ចន្លោះ​ម៉ោង​០៥:០០​នាទី​ល្ងាច​ដល់​ម៉ោង​០៨:០០​នាទី​យប់​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដោយ​កម្រិត​ទឹកភ្លៀង​កើនឡើង​ពី បណ្តាល​ឱ្យ​ទឹក​ជន់​លិច​នៅ​តំបន់​ទំនាប​មួយចំនួន រហូតមកដល់​ម៉ោង​១០:០០​នាទី​យប់​ថ្ងៃ​ដដែល​ទឹកភ្លៀង​បាន​ស្រក​វិញ​នៅតាម​អូរ​ប្រឡាយ​សំខាន់ៗ​នៅក្នុង​ក្រុងព្រះសីហនុ​។ យ៉ាងណាក៏ដោយ​រហូតមក​ដល់ពេល​នៅ​មិនទាន់​ដឹង​ពី​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ជំនន់​ទឹកភ្លៀង​នោះ​នៅឡើយ​ទេ​ដោយ​ក្រុមការងារ​កំពុង​ចុះ​វាយតម្លៃ​។


​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២៨​សីហា​នេះ​ថា​ចំពោះ​ការ​ខូត​ខាត​ដោយ​ជំនន់​ទឹកភ្លៀង​កាលពី​យប់​ថ្ងៃទី​២៤​សីហា​កន្លងទៅនេះ ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ ក្រុមការងារ​កំពុង​បូកសរុប​សូម​រង់ចាំ​សិន​។ យ៉ាងណាក៏ដោយ លោក បានបញ្ជាក់​ថា បើ​យោងតាម​ការព្យាករណ៍​នឹងមាន​ករណី​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​ខេត្ត​ព្រះសីហនុ ដូច្នេះ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត ដោយ​ស្វែងរក​ទីតាំង​ដែលមាន​សុវត្ថិភាព និង​កុំ​ចាក​ចេញពីផ្ទះ​បើ​គ្មាន​ភាពចាំបាច់ ជាពិសេស​កុំ​ធ្វើដំណើរ​តាម​ដងផ្លូវ​ជម្រាលភ្នំ និង​ទីកន្លែង​ដែលមាន​ទឹក​ហូរ​កាត់​ខ្លាំង ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ​៕ដោយ អៀង វិបុល