ស្ថានទូតអាម៉េរិកណែនាំពលរដ្ឋខ្លួនកុំឱ្យទៅអាកាសយានដ្ឋានក្រុងកាប៊ុល

In this Aug. 21, 2021, photo provided by the U.S. Marines, U.S. Marines with Special Purpose Marine Air-Ground Task Force - Crisis Response - Central Command, provide assistance at an evacuation control checkpoint during an evacuation at Hamid Karzai International Airport in Kabul, Afghanistan. (Staff Sgt. Victor Mancilla/U.S. Marine Corps via AP)

យោងតាមការជូនដំណឹងសន្តិសុខរបស់ស្ថានទូតអាម៉េរិកដែលចេញកាលពីថ្ងៃពុធទី២៥សីហាបានឱ្យដឹងថាស្ថានទូតអាម៉េរិកនៅទីក្រុងកាប៊ុលបានណែនាំពលរដ្ឋអាម៉េរិកកុំឱ្យធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃនៅគ្រានេះ។

ការជូនដំណឹងអំពីសន្តិសុខបាននិយាយថា ប្រជាពលរដ្ឋដែលមកដល់ខ្លោងទ្វារអាបប៊ី ខ្លោងទ្វារខាងកើតនិងខ្លោងទ្វារខាងជើង ត្រូវបានណែនាំឱ្យចាកចេញជាបន្ទាន់។

ការដាស់តឿន ដែលបង្ហោះនៅលើវេបសាយរបស់ស្ថានទូត មិនបានផ្តល់ហេតុផលថាហេតុអ្វីបានជាត្រូវចាកចេញនោះទេ។

ដំណឹងនេះកើតឡើងបន្ទាប់ពីមានការព្រមានពីប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន និងមន្ត្រីរដ្ឋបាលដទៃទៀតអំពីការគំរាមកំហែងដោយក្រុមរដ្ឋអ៊ីស្លាមចំពោះប្រតិបត្តិការជម្លៀស ខណៈហ្វូងមនុស្សប្រមូលផ្តុំពេញមាត់ទ្វារអាកាសយានដ្ឋានដើម្បីចាកចេញ បន្ទាប់ពីក្រុមតាលីបង់កាន់កាប់អាហ្វហ្គានីស្ថាន។

ការដាស់តឿននេះបានផ្តល់ដំបូន្មានដល់ជនជាតិអាម៉េរិកថា “ត្រូវប្រយ័ត្នប្រយែងជុំវិញខ្លួនអ្នកគ្រប់ពេលវេលា ជាពិសេសក្នុងចំណោមហ្វូងមនុស្ស”៕