(បាងកក)៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post បានបញ្ជាក់អោយ ដឹងថាក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការ រកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៨,៤១៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៨,២៧១ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៤៦ករណីទៀត ត្រូវបានរក ឃើញនៅលើអ្នកទោសតាមពន្ធនាគារ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៩៧នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២១,១៨៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាក ចេញពី មន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,១០២,៣៦៨ករណី ក្នុងនោះមានអ្នកស្លាប់ ១០,០៨៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ៩០៣,០១៥នាក់។ គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២៥.៨លានដូស ក្នុងនោះប្រជាជន ៥.៧១លាននាក់ (៨.២% នៃប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕