ក្រសួងសាធារណការ ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ មណ្ឌលចត្តាឡីស័ក សម្រាប់បុគ្គលិក មន្ត្រីរាជការក្រោមឱវាទក្រសួង

(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំមណ្ឌលចត្តាឡីស័ក ស្ថិតនៅក្នុងបរិវេណទីស្ដីការ ក្រសួង នឹងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ក្នុងគោលបំណង ជួយសម្រួលបន្ទុកជូនបុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាក្រោមឱវាទក្រសួង ដែលមាន ការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ជាយថាហេតុណាមួយ ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ និងទីកន្លែងសមរម្យសម្រាប់ការធ្វើចត្តាឡីស័ក នៅតាមផ្ទះរបស់ខ្លួន។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបាន បានឱ្យដឹង ទៀតថា មណ្ឌលចត្តាឡីស័កនេះត្រូវបានរៀបចំឡើង ត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួង សុខាភិបាល ដែលមានបំពាក់គ្រែស្នាក់នៅចំនួន៥០ មានបណ្ដាទឹកស្អាត-អគ្គិសនី មានបន្ទប់ អនាម័យសមរម្យ និងការផ្ដល់ ជូនអាហារ ០៣ពេល (ព្រឹក-ថ្ងៃ-ល្ងាច) ព្រមទាំងផ្ដល់ជូនការធ្វើតេស្ត រហ័ស (Rapid Test) ដល់អ្នកធ្វើចត្តាឡីស័កតាមពេលវេលាដែលកំណត់ទៀងទាត់ផងដែរ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖