(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការ រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៣នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន១៨ នាក់នាក់ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែល ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ម្សិលមិញ នៅទូទាំងខេត្តរតនគិរី មានករណីកូវីដ១៩ សរុបចំនួន៩០៩នាក់ (ករណី Delta ១០នាក់), ព្យាបាលជាសះស្បើយចំនួន៦៩០នាក់ និងស្លាប់ចំនួន៧នាក់។
រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ដែលធ្លាប់បាន ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្ត ធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ ក្នុងករណីមានការសង្ស័យ ឬមានអាការៈក្អក, ផ្តាសាយ, ហៀរសំបោរ, ក្តៅខ្លួន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងទូរស័ព្ទលេខ៖ 097 595 77 88/ 092 121 383/ 097 775 12 12៕