ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៩៣នាក់, ជាសះស្បើយ៧៤៨ នាក់, ស្លាប់ចំនួន ១២នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៩៣ នាក់, អ្នកជំងឺចំនួន ៧៤៨នាក់ជា សះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១២នាក់។

គិតថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៨៧,១៩០នាក់, អ្នកជាសះស្បើយសរុបចំនួន៨២,៦៦៦នាក់, ស្លាប់សរុបចំនួន១,៧៣០នាក់៕