(កម្ពុជា)៖ តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometerគិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៨,៧៧៦,០៦០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៩០,៦៩៦នាក់ផងដែរ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៨៧១,៧៣៨នាក់ (ស្លាប់ ១១៨,៨៣៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៧៥៥,៨៤៦នាក់ (ស្លាប់ ៣០,៣៦៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៤២៤,៦៣៩នាក់ (ស្លាប់ ១២,៧៨៤នាក់)
* ថៃ ឆ្លងចំនួន ៩២៨,៣១៤នាក់ (ស្លាប់ ៧,៧៣៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៥៦,៩៨៥នាក់ (ស្លាប់ ១៣,៤៤៥នាក់)
* វៀតណាម ឆ្លងចំនួន ២៧៥ ,០៤៤នាក់ (ស្លាប់ ៥,៧៧៤នាក់)
* កម្ពុជា ឆ្លងចំនួន ៨៦,០៤១នាក់ (ស្លាប់ ១,៧០៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៦,២២៥នាក់ (ស្លាប់ ៤៤នាក់)
* ទ្បាវ ឆ្លងចំនួន ១០,៤៤១នាក់ (ស្លាប់ ៩នាក់)
* ព្រុយណេ ឆ្លងចំនួន ៧៨៧នាក់ (ស្លាប់ ៣នាក់)៕