មនុស្ស ២៥១៦នាក់ និងយានយន្ត ៨៤៧គ្រឿង ត្រូវបានអប់រំ, ពិន័យ និងបញ្ជូនទៅតុលាការ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៥ ខែសីហា

(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២៥១៦នាក់ទៀត និងយានយន្តចំនួន ៨៤៧ គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ៩០១ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ១៦.៥លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មានមនុស្ស ២៥១៤នាក់ ត្រូវបានអប់រំ និងពិន័យ និងមនុស្ស២នាក់ (ជនជាតិចិនម្នាក់) ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ។

នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលទទួលបាននៅព្រឹកនេះ។

ខាងក្រោមនេះជាសេចក្តីប្រកាស៖