តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានអោយដឹងថាគិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៨,៤០៧,៣៩០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៨១,០០៥នាក់ផងដែរ។
ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោម សមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៧៧៤,១៥៥នាក់ (ស្លាប់ ១១៣,៦៦៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៧០០,៣៦៣នាក់ (ស្លាប់ ២៩,៥៣៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៣៤២,២១៥នាក់ (ស្លាប់ ១១,៦៩១នាក់)
* ថៃ ឆ្លងចំនួន ៨៣៩,៧៧១នាក់ (ស្លាប់ ៦,៩៤២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៤៤,៥៦១នាក់ (ស្លាប់ ១២,៦៦៧នាក់)
* វៀតណាម ឆ្លងចំនួន ២៤៦,៥៦៨នាក់ (ស្លាប់ ៤,៨១៣នាក់)
* កម្ពុជា ឆ្លងចំនួន ៨៣,៨៣៩នាក់ (ស្លាប់ ១,៦៣៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៦,០១២នាក់ (ស្លាប់ ៤៣នាក់)
* ទ្បាវ ឆ្លងចំនួន ៩,៣៦៣នាក់ (ស្លាប់ ៩នាក់)
* ព្រុយណេ ឆ្លងចំនួន ៥៤៣នាក់ (ស្លាប់ ៣នាក់)៕