បាងកក៖ វ៉ាក់សាំងកូវីដ១៩បាញ់តាមរន្ធច្រមុះចំនួន២ ផលិតឡើងដោយប្រទេសថៃនឹងត្រូវចាប់ផ្តើមសាកល្បងលើមនុស្សនៅចុងឆ្នាំនេះ ក្រោយពីបង្ហាញលទ្ធផលគួរអោយពេញចិត្តក្នុងការសាកល្បងលើសត្វកណ្តុរ នេះបើតាមការបញ្ជាក់អះអាងរបស់រដ្ឋាភិបាលថៃកាលពីថ្ងៃពុធ។
ផលិតឡើងដោយមជ្ឈមណ្ឌលជាតិសំរាប់វិស្វកម្មហ្សេណេទិចនិងបច្ចេកវិទ្យាជីវសាស្ត្រ វ៉ាក់សាំងនេះផ្អែកលើវីរុសadenovirusនិងជំងឺផ្តាសាយធម្មតា។
អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ក្រោយសាកល្បងលើសត្វកណ្តុរ ការសាកល្បងលើមនុស្សនៅដំណាក់កាលទី១នឹងត្រូវចាប់ផ្តើមនៅយ៉ាងយូរត្រឹមចុងឆ្នាំនេះ ដោយរង់ចាំការអនុម័តពីនិយ័តករស្បៀងអាហារនិងឳសថ។«ការសកល្បងនេះក៏ធ្វើលើវីរុសបំប្លែងខ្លួនប្រភេទDeltaផងដែរ ហើយការសាកល្បងដំណាក់កាលទី២អាចធ្វើនៅខែមីនាឆ្នាំក្រោយសំរាប់ការប្រើប្រាស់ទូលំទូលាយនៅពាក់កណ្តាលឆ្នាំ២០២២ បើសិនជាការសាកល្បងបង្ហាញលទ្ធផលល្អ»៕