(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៤១៥៤នាក់ទៀត និងយានយន្តចំនួន ៩៩០ គ្រឿង បាន ប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ២០៥៨ករណី ព្រមទាំងបានធ្វើការ ផាកពិន័យជាទឹកប្រាក់សរុបចំនួន ២៦លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មានមនុស្ស១៣ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅតុលាការ ព្រមទាំងមានការបិទអាជីវកម្មមួយកន្លែងផងដែរ។
នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួលបាន នៅព្រឹកនេះ។
ខាងក្រោមនេះជាសេចក្តីប្រកាស៖