កូឡូំបូ៖ស្រីលង្ការបានចាប់ផ្តើមបូជាសពអ្នកកើតកូវីដរួមគ្នាដើម្បីបោសម្អាតឬបញ្ចេញចោលសាកសពកូវីដ១៩ដែលកកស្ទះនៅពេលចំនួនឆ្លងជំងឺនេះកំពុងកើនឡើងនៅទូទាំងកោះ នេះបើតាមការបញ្ជាក់ពីពួកមន្ត្រីកាលពីថ្ងៃចន្ទ។
ការឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសនេះបានកើនមួយជាពីរនៅរយៈពេល១ខែ រហូតដល់ចំនួនជាង២.៥០០នាក់និងស្លាប់ជិត១០០នាក់ក្នុងមួយថ្ងៃ។
កាលពីថ្ងៃអាទិត្យ សាលាក្រុងកូឡុំបូបានចាប់ផ្តើមដុតសពរួម ដើម្បីបញ្ចេញចោលសាកសព១៥នៅទីបញ្ចុះសពធំក្នុងក្រុងកូឡុំបូ បន្ទាប់ពីមន្ទីរពេទ្យធំក្នុងក្រុងបាននិយាយថា ខ្លួនលែងមានកន្លែងក្លាស្សេសពទុកទៀតហើយ។
វាជាលើកដំបូងដែលមានការបូជាសពរួមដូច្នេះ នៅពេលរដ្ឋាភិបាលច្រានចោលការជំទាស់ខាងសាសនា និងដុតសពជនជាតិអ៊ីស្លាម១៥នាក់ក្នុងពេលតែមួយរួមមានទារកអាយុ២០ថ្ងៃម្នាក់ផង។
ក្រោយការប្រឆាំងជំទាស់ក្នុងស្រុកនិងអន្តរជាតិ រដ្ឋាភិបាលស្រីលង្ការឥឡូវអនុញ្ញាតអោយអ្នកកាន់សាសនាអ៊ីស្លាមបញ្ចុះសពនៅតំបន់ដាច់ស្រយាលមួយនៅខាងកើតកោះអោយស្របតាមប្រពៃណីអ៊ីស្លាម។
ក្នុងពេលជាមួយគ្នា សហជីពក្រុមអធិការកិច្ចសុខភាពសាធារណៈ បាននិយាយថា សាកសពកូវីដ១៩គរនៅមន្ទីរពេទ្យ កាលពីចុងសប្តាហ៍ នៅពេលប៉ាឆាដុតសពធ្វើការពេល២៤ម៉ោងនិងមិនអាចដោះស្រាយទាន់ពេលជាមួយនឹងកំណើនអ្នកស្លាប់។
នៅមន្ទីរពេទ្យ Colombo Northមានសាកសព២០មិនមានកន្លែក្លាស្សេទុកនៅពេលមន្ទីរពេទ្យPanaduraនៅខាងត្បូងរដ្ឋធានីកូឡុំបូមានសាកសពជាង៥០។
នៅសាលតម្កល់សពនៅមន្ទីរពេទ្យជាតិកូឡុំបូ ទូក្លាស្សេ៦៦ពេញទាំងអស់និងសាកសពត្រូវគេឃើញគរនៅលើរទេះរុញនិងលើតុ៕