ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ២៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ២៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែល ទទួលបាន។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨២,៣៩៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧៦,១៥៥នាក់ និងស្លាប់សរុប ចំនួន ១៥៨៥នាក់៕