គិតត្រឹមព្រឹកថ្ងៃទី០៥ ខែសីហា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៧.៧៥លាននាក់ ស្លាប់ជាង ១៦.១ម៉ឺននាក់

(កម្ពុជា)៖យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សយបានបញ្ជាក់អោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,៧៥១,០៤៨នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៦១,៧៤៩នាក់ផងដែរ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោម សមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៥៦៨,៣៣១នាក់ (ស្លាប់ ១០២,៣៧៥នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៦២៧,៨១៦នាក់ (ស្លាប់ ២៨,៤២៧នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,២០៣,៧០៦នាក់ (ស្លាប់ ១០,០១៩នាក់)

* ថៃ ឆ្លងចំនួន ៦៩៣,៣០៥នាក់ (ស្លាប់ ៥,៦៦៣នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣១៩,២៥០នាក់ (ស្លាប់ ១០,៩៨៨នាក់)

* វៀតណាម ឆ្លងចំនួន ១៨៥,០៥៧នាក់ (ស្លាប់ ២,៧២០នាក់)

* កម្ពុជា ឆ្លងចំនួន ៨០,២២៥នាក់ (ស្លាប់ ១,៥០៧នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦៥,៥០៨នាក់ (ស្លាប់ ៤០នាក់)

* ទ្បាវ ឆ្លងចំនួន ៧,៥១១នាក់ (ស្លាប់ ៧នាក់)

* ព្រុយណេ ឆ្លងចំនួន ៣៣៩នាក់ (ស្លាប់ ៣នាក់)៕