ន្រ្តីជាន់ខ្ពស់បាននិយាយថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំពីការនាំចេញចំនួន ៧,៣ភាគរយ វិនិយោគចំនួន ២៣,៤ភាគរយ និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២ភាគរយ លើផលិត ផលក្នុងស្រុកសរុបដែលមានបច្ចុប្បន្ន បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀង អាសិប។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៅក្នុងកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់នៅចំពោះមុខគណៈ អចិន្រ្តៃយ៍ ព្រឹទ្ធសភា តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៣ ខែសីហាកន្លង បានមានប្រសាសន៍ថា សម្រាប់កិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ អាសិប (RCEP) កម្ពុជានឹងទទួល បានជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ ដោយក្នុងនោះមាន ការចូលរួមពី ប្រទេសជាសមាជិកអាស៊នចំនួន១០ និងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន៥ រួមមាន៖ ចិន ជប៉ុន កូរ៉េ នូវែលហ្សេទ្បង់ និងអូស្រ្តាលី។
ក្នុងនោះ នឹងអាចឈានដល់បង្កើតបាន ទីផ្សារចំនួន ២,២ពាន់លាននាក់ ឬ ៣០ភាគរយ នៃចំនួនប្រជាជនពិភពលោក ដែលមានផលិត ផលក្នុងស្រុក សរុបរួមគ្នាប្រមាណ ២៦,២ទ្រីលានដុល្លាអាម៉េរិក ឬ៣០ភាគរយ នៃផលិតផលក្នុង ស្រុកសរុបរបស់ ពិភពលោក និងមានចំនួនប្រមាណ ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក (ផ្អែកលើទិន្នន័យ ឆ្នាំ២០១៩)។
ឯកឧត្តម រដ្ឋមន្រ្តីលើកឡើងថា កិច្ចព្រមព្រៀងអាសិប ជាកិច្ចព្រមព្រៀង ដែលមាន លក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នា ទៅវិញទៅមកដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញ បានឆាប់ រហ័សពីវិបត្តិកូវីដ-១៩។
ទាក់ទិនការលើកឡើងខាងលើនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បាន បង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងអាសិបនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញ ចំនួន ៧,៣ភាគរយ វិនិយោគចំនួន ២៣,៤ភាគរយ និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២ភាគរយ លើផលិតផលក្នុងស្រុកសរុបដែលមានបច្ចុប្បន្ន៕