មនុស្ស ១៣៥៤នាក់ និងយានយន្ត ៧៣៤ គ្រឿង ត្រូវបានអប់រំ, ពិន័យ និងបញ្ជូនទៅតុលាការ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី៤ ខែសីហា

(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ១៣៥៤នាក់ទៀត និងយានយន្ត៧៣៤គ្រឿង បានប្រព្រឹត្ត ល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប៨២២ករណី ព្រមទាំងបានធ្វើការផាក ពិន័យជាទឹកប្រាក់សរុបចំនួន៣០.៧លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មានមនុស្សចំនួនន១៨នាក់ត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការ។

នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួលបាននៅ ព្រឹកនេះ។
ខាងក្រោមនេះជាសេចក្តីប្រកាស៖