អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបម្រាមគោចរឃាត់បានយានយន្តចំនួន១៩៤គ្រឿង នៅយប់មិញ

(ភ្នំពេញ)៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែល ទទួលបាននៅព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះបានបញ្ជាក់ថា នៅពេលយប់ថ្ងៃទី០២ ខែសីហា អាជ្ញាធរមាន សមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានអនុវត្តបម្រាមគោចរ ដោយសារឃាត់ម៉ូតូ រថយន្តចំនួន១៩៤ គ្រឿង ក្នុងនោះរថយន្ត៥៧គ្រឿង និងម៉ូតូ១៣៧គ្រឿង។

អាជ្ញាធរបានប្រើប្រាស់យន្តការផាកពិន័យ អប់រំ និងរក្សាទុកយានយន្ត ចំពោះម្ចាស់ឃាត់យានយន្ត ដែលល្មើសបម្រាមគោចរនេះ។

សូមជម្រាបថា សាលារាជធានីភ្នំពេញ បានដាក់ចេញបម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថ កិច្ចរបស់រាជធានីភ្នំពេញ បានឃាត់យានយន្តសរុបចំនួន ១,០៦៣គ្រឿង ក្នុងនោះរថយន្ត៣០៧ គ្រឿង និងម៉ូតូ៧៤៦គ្រឿង៕