អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបម្រាមគោចរឃាត់បានយានយន្តចំនួន៣០៤គ្រឿង នៅយប់មិញ

(ភ្នំពេញ)៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទទួលបាននៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះបានបញ្ជាក់ថា នៅពេលយប់ថ្ងៃទី០១ ខែសីហា អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានអនុវត្តបម្រាមគោចរ ដោយសារឃាត់ម៉ូតូចំនួន៣០៤គ្រឿង ក្នុងនោះរថយន្ត៨៨គ្រឿង និងម៉ូតូ២១៦គ្រឿង។

អាជ្ញាធរបានប្រើប្រាស់យន្តការផាកពិន័យ អប់រំ និងរក្សាទុកយានយន្ត ចំពោះម្ចាស់ឃាត់យានយន្ត ដែលល្មើសបម្រាមគោចរនេះ។

សូមជម្រាបថា សាលារាជធានីភ្នំពេញ បានដាក់ចេញបម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានឃាត់យានយន្តសរុបចំនួន ៨៩២គ្រឿង ក្នុងនោះរថយន្ត២៥៤គ្រឿង និងម៉ូតូ៦៣៨គ្រឿង៕