ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់ ជាសះស្បើយចំនួន១នាក់ និងស្លាប់២នាក់

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នក វិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣២នាក់ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស និងស្លាប់ចំនួន០២ នាក់ នៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២១។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែល ទទួលបាន។

ជាមួយគ្នានេះរដ្ឋបាលខេត្ត បានបញ្ជាក់ផងដែរថា សម្រាប់អ្នកជាសះស្បើយមានចំនួន០១នាក់ ផងដែរ។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមអំពាវនាវ ដល់ អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទង ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ៖