កាលពីថ្ងៃទី១៩ ខែកក្កដា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន និងព្រះចៅស៊ុលតង់ព្រុយណេ Hassanal បានផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ ទំនងសន្ទនារវាងចិននិងអាស៊ាន។
នៅក្នុងសារលិខិត លោកLi Keqiang បានថ្លែងថា ៣០ ឆ្នាំកន្លងទៅនេះ ប្រទេសចិននិងអាស៊ាន បានរួមចំណែកដ៏សំខាន់ដើម្បីស្ថិរភាព វឌ្ឍនភាពនិងវិបុលភាព នៃបណ្តាប្រទេសអាស៊ាននានា និងក្នុងតំបន់ ដែលជាគំរូផ្នែកកិច្ចសហប្រតិបត្តិការសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វីក។
បច្ចុប្បន្ន ទំនាក់ ទំនងរវាងចិននិងអាស៊ានបានឈានចូល ដំណាក់កាលអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយថ្មី ភាគីចិនរីក រាយរួមសហការជាមួយអាស៊ាន ដើម្បីបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដែលមានកម្រិត កាន់តែខ្ពស់ កសាងសហគមន៍រួមវាសនាតែមួយដែលកាន់តែជិតស្និទ្ធ ដើម្បីឆ្លើយតបនឹងល្បង ពិសោធន៍ ក្នុងតំបន់និងពិភពលោក នាពេលអនាគត ក្នុងន័យផ្តល់សុភមង្គលដល់ប្រជាជនជាង ២,០០០លាននាក់ ក្នុងប្រទេសចំនួន១១។
ជាការឆ្លើយតប នៅក្នុងសារលិខិត ព្រះចៅស៊ុលតង់ព្រុយណេ Hassanal ក្នុងនាមអាស៊ាន បាន សម្តែងការអបអរសាទយ៉ាងស្មោះត្រង់ ចំពោះខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនា រវាងប្រ ទេសចិន-អាស៊ាន ក៏ដូចជាខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន ដោយទ្រង់បានគូស បញ្ជាក់ថា ទំនាក់ទំនងរវាងអាស៊ាន-ប្រទេសចិន ទទួលបានលទ្ធផលជាផ្លៃផ្កា ក្នុងរយៈពេល៣០ឆ្នាំ កន្លងទៅនេះ ហើយវាបានក្លាយទៅជាទំនាក់ទំនងភាពជាដៃគូ ប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ និងភាពគ្រប់ជ្រុងជ្រោយបំផុត ហើយទ្រង់ជឿជាក់ទៀតថា ទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន-ចិន នឹងបង្កើតអនាគតកាន់តែល្អប្រសើរ សម្រាប់ប្រជាជននៃភាគីទាំង២៕