សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្ម លើមន្ត្រីចិនមួយចំនួន ពាក់ព័ន្ធបញ្ហាទីក្រុងហុងកុង

តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ ២០២១ គឺបានបញ្ជាក់អោយដឹងថា សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ ប្រកាសដាក់ទណ្ឌ កម្មទៅលើ មន្ត្រីចិនសរុបចំនួន ០៧នាក់ ពាក់ព័ន្ធការបង្ក្រាបលើក្រុមអ្នកគាំទ្រ លទ្ធិប្រជាធិបតេយ្យ នៅទីក្រុងហុងកុង។

ទណ្ឌកម្មខាងលើនេះត្រូវបានរៀបចំ និងប្រកាសចេញដោយក្រសួងរតនាគារ អាមេរិក ដោយមានគោលដៅដាក់បន្ទុក ទៅលើមន្ត្រីចិនមួយចំនួន ដែលបម្រើការងារឲ្យការិយា ល័យតំណាងនៃរដ្ឋាភិបាលចិន ប្រចាំនៅទីក្រុងហុងកុង។

បើតាមសារព័ត៌មានដែល មន្ត្រីចិនទាំង ០៧នាក់ ដែលទើបទទួលរងទណ្ឌកម្មនេះ គឺសុទ្ធសឹងតែជាមន្ត្រីជាន់ខ្ពស់ នៅក្នុងការិយាល័យ តំណាងចិនមួយនេះ។

សូមបញ្ជាក់ថា តាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លែងគែន (Antony Blinken) បាននិយាយថា ការដាក់ទណ្ឌកម្មទៅលើមន្ត្រីចិនទាំងនេះ គឺធ្វើឡើងដោយមើលទៅលើស្ថាន ភាពជាក់ស្តែង ដូចជាការពន្យារពេលបោះឆ្នោត, ការបណ្តេញសមាជិកសភា និងការចាប់ខ្លួនសកម្ម ជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ជាបន្តបន្ទាប់។

ទីក្រុងប៉េកាំងមិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក ខាងលើនេះនៅឡើយទេ។ ប៉ុន្តែកន្លងមកនេះ ចិនតែងតែអះអាងថា ខ្លួនមិនអនុញ្ញាតឲ្យកម្លាំង ពីបរទេស ឬក្រុមភេរវករណាមួយ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងខ្លួន និងបង្កអស្ថិរភាពនៅទីក្រុង ហុងកុងជាដាច់ខាត៕