សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតមួយជូនជនរួមជាតិ ដើម្បីសម្តែងនូវការអបអរសាទរ ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣២ (១១ កក្កដា ២០២១) ដែលធ្វើឡើងក្រោមប្រធានបទ «សិទ្ធិនិងជម្រើស គឺជា ចម្លើយ មិនចំពោះថាក្នុងដំណាក់កាលបន្ទុះ ឬសម្រុកទារកនោះទេ ដំណោះស្រាយ គឺស្ថិត នៅលើការផ្ដល់អាទិភាពដល់សិទ្ធិនិងសុខភាពបន្តពូជសម្រាប់មនុស្សគ្រប់រូប»។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ប្រធានបទនេះ ពិតជាមានអត្ថន័យធំធេង ក្នុងស្ថានភាពដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (កូរីដ-១៩) ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស សហគមន៍ សេដ្ឋកិច្ចសង្គម និងសុខភាពសាធារណៈ នៅគ្រប់ទិសទីទូទាំងពិភពលោក។ ស្ត្រីនិងក្មេងស្រី គឺជាក្រុមជនដែលងាយរងគ្រោះជាងគេដោយសារជំងឺ រាតត្បាតកូរីដ-១៩ ជាពិសេសលើបញ្ហាសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖