គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ វាយប្រហារភាគកណ្ដាលប្រទេសឥណ្ឌូណេស៊ី

គ្
យោងតាមការចេញផ្សាយដោយសារព័ត៌មានចិន People’s Dailyបានអោយដឹងថា អាជ្ញាធរឥណ្ឌូ ណេស៊ី នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះបានឱ្យដឹងថាគ្រោះរញ្ជួយដីមួយកម្រិត ៦.២ រ៉ិចទ័រ បានវាយប្រហារលើខេត្ត Sulawesi ខាងជើង នៃភាគខាងកណ្ដាលប្រទេស។

បើតាមទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រឥណ្ឌូណេស៊ី គ្រោះរញ្ជូយដីខាងលើបានកើតឡើងនៅ ម៉ោងប្រមាណជា ៧៖៤៣នាទីព្រឹក (ម៉ោងក្នុងតំបន់)។

ប៉ុន្តែមិនមាន ការប្រកាសអាសន្នពីរលក យក្សស៊ូណាមិឡើយ ហើយក៏មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញនៅឡើយដែរ៕