ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៩០នាក់ថែមទៀត

តាមសេចក្តីជូនដំណឹង ដែល ទទួលបាននៅព្រឹកថ្ងៃទី១០ ខែកក្កដានេះបានអោយដឹងថា រដ្ឋបាល ខេត្តព្រៃវែង បានបន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩០នាក់បន្ថែមទៀត តាមរយៈការធ្វើ តេស្តរហ័ស (Rapid Test) នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង៩០នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាម ដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕