ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩៨៨ នាក់ ខណៈអ្នកជំងឺចំនួន៨៩៧នាក់ជាសះ ស្បើយ។ស្របពេលជាមួយគ្នា ក្រសួងសុខាភិបាលក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស ៣០នាក់ បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៩,០៤៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥០,៩១៧នាក់ និងស្លាប់សរុបចំនួន ៨៥៥នាក់៕