ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៩៦ នាក់ ខណៈអ្នកជំងឺចំនួន៦៤៦នាក់ជាសះ ស្បើយ។ ក្នុងពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស២៨ នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៥,១៨៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៧,៣៨៦នាក់ និងស្លាប់សរុប ចំនួន ៧៤៨នាក់៕