ប្រទេសចិន បរិច្ចាគគ្រឿងបរិក្ខារការពារកូវីដ-១៩ បន្ថែមទៀត ដល់មីយ៉ាន់ម៉ា

យោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ ២០២១បានបញ្ជាប់អោយដឹងថាស្ថានទូតចិនប្រចាំនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសថា ប្រទេសចិន បានបរិច្ចាគសម្ភារការពារបន្ថែមទៀតដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។

សម្ភារៈដែលចិនបរិច្ចាគទាំងនោះ រួមមានម៉ាសពេទ្យ (Surgical Mask) ចំនួន ១០០,០០០សន្លឹក, ម៉ាសច្រោះខ្យល់ N95 ចំនួន ២៩,៧៦០សន្លឹក, បរិក្ខារការពារខ្លួន PPE ចំនួន ១២,៩៧៥ និងស្រោមដៃពេទ្យចំនួន ១០,០០០។

ប្រទេសចិន បានបរិច្ចាគថ្នាំពេទ្យ សម្ភារពេទ្យ និងបានបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រ ដើម្បីជួយដល់កិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំងCOVID-19 នៅមីយ៉ាន់ម៉ា ចាប់តាំងពីការឆ្លងរាតត្បាត បានផ្ទុះផ្ទុះឡើងដំបូង នៅក្នុង ប្រទេសនេះមកម្ល៉េះ។

សូមបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 ចំនួន ០២ករណីជា លើកដំបូង កាលពីនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ហើយរហូតមកទល់ឥឡូវប្រទេសនេះ បាន កត់ត្រានូវករណីឆ្លងសរុប ១៦១,២១០ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៣៦៤នាក់ និងអ្នកជា សះស្បើយ ១៣៧,៤១៥នាក់៕