ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៩៤៨នាក់ ខណៈជាសះស្បើយ៦១៥នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩៤៨នាក់ ខណៈអ្នកជំងឺ៦១៥នាក់ជាសះ ស្បើយ។ស្របពេលជាមួយគ្នានេះដែរក្រសួងសុខាភិបាលក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស៣៦នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៣,២៩៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៦,១២៣នាក់ និងស្លាប់ សរុបចំនួន ៦៩៦នាក់៕