ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នេះ បានអំពាវនាវឲ្យសាធារណជនទាំងអស់ មានការប្រុងប្រយ័ត្នចំពោះគណនីតេឡេក្រាមក្លែងក្លាយ មួយ ដែលបានបន្លំប្រើប្រាស់ឈ្មោះរបស់លោក។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមគោរពជ ម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា គណនី ដូចដែលមានឈ្មោះ និងរូបខាងក្រោមនេះ មិនមែនជាគណនីរបស់ខ្ញុំឡើយ»។
ឯកឧត្តម បានបន្តទៀតថា «ក្នុងន័យនេះ សូមសាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ក្នុង ករណីដែលជនល្មើស ប្រើប្រាស់គណនីនេះក្នុងបំណងទុច្ចរិតណាមួយ»៕