ប្រទេសឥណ្ឌូនេស៊ីនឹងដាក់ចេញការរឹតបន្តឹងគ្រាអាសន្ននៅសប្តាហ៍នេះដើម្បីប្រយុទ្ធនឹងកំណើននៃការឆ្លងកូវីដ១៩ នេះបើតាមអ្វីដែលប្រធានាធិបតី ចូកូ វីដូដូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ចំពេលអាជ្ញាធរខិតខំបញ្ចៀសការដួលរលំប្រព័ន្ធសុខាភិបាលដែលកំពុងទទួលអម្រែកដ៏ធ្ងន់។
លោកវីដូដូ បាននិយាយថា ការរឹតត្បិតថ្មីនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ហើយនឹងមានរយៈពេល២សប្តាហ៍នៅក្នុងរដ្ឋធានីហ្សាការតា និងនៅទូទាំងកោះជ្វាដែលរងការវាយប្រហារខ្លាំងពីកូវីដ១៩ រួមទាំងកោះទេសចរណ៍បាលី បន្ទាប់ការឆ្លងឡើងដល់កំរិតខ្ពស់បំផុតមិនដែលមាន។ការឆ្លងប្រចាំថ្ងៃថ្មីបានឡើងដល់២១.០០០នាក់នៅពេលអាជ្ញាធរបានព្រមានការចម្លងខ្លាំងបង្កឡើងដោយវីរុសបំប្លែងខ្លួន។
លោកប្រធានាធិបតី បាននិយាយក្នុងការថ្លែងទៅកាន់ប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា« សភាព ការណ៍បង្ខំយើងអោយចាត់វិធានការតឹងរឹងឡើង…ខ្ញុំបានសំរេចដាក់ចេញការរឹតបន្តឹងគ្រាអាសន្ន»។មុននេះលោកចូកូវី បាននិយាយថា ចាំបាច់ត្រូវដាក់ចេញវិធានការរឹតបន្តឹងមានកំណត់ដើម្បីបញ្ចៀសការខាតបង់សេដ្ឋកិច្ចខ្លាំងបំផុត។តែបណ្តាមន្ទីរពេទ្យនៅក្រុងហ្សាការតានិងខេត្តចាវ៉ាកណ្តាលនិងខាងលិចត្រូវជោរជន់ដោយអ្នកជំងឺកូវីដ១៩នៅប៉ុន្មានសប្តាហ៍មកនេះ រួមទាំងអ្នកឆ្លងវីរុសបំប្លែងខ្លួនដែលតាផង៕