មកដល់រសៀលថ្ងៃទី២៩ មិថុនាម្សិលមិញ បងប្អូនអាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋនៅជុំ វិញផ្សារ បឹងកេងកងចំនួនជិត២៧០នាក់ហើយ ពិនិត្យឃើញថា មានវិជ្ជមានកូវីដ-១៩ ហើយករណី នេះអាជ្ញាធររាជធានីបាននិងកំពុងយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាល ដាល។នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩មិថុនានេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា គិតមកដល់រសៀលថ្ងៃទី២៩មិថុនានេះ បងប្អូន អាជីវករនៅផ្សារបឹងកេងកងចំនួន២៦៧នាក់ហើយ ដែលក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគាត់មានវិជ្ជ មានកូវីដ-១៩ ។វាពិតជាឆ្លងរាលដាលលឿនពេកហើយ លោកបានឪ្យវិទ្យាដ្ឋានសុខភាពសា ធារណៈNIPH យកទៅពិនិត្យមើល ព្រោះវាលឿនពេក ។
ចាប់ពីថ្ងៃ២៥ មិថុនា រហូតមកដល់ពេល នេះមានចំនួន២៦៧នាក់ទៅហើយ ហើយប្រធានផ្សារក៏កើតជម្ងឺកូវិដ-១៩នេះដែរ ចាក់វ៉ាក់សាំង ២ដងហើយ រត់ចុះ រត់ឡើង ហត់ខុសធម្មតា ទៅពិនិត្យយកសំណាក មានវិជ្ជមានកូវីដ-១៩បាត់។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា អាជ្ញាធរខណ្ឌយើង ប្រៀបធៀបដូចជាមេមាន់ ដែលត្រូវ ក្រុង មើលខុសត្រូវកូនចៅ យើងប្រើ ប្រើហើយ តែត្រូវចេះការពារពួកគាត់កុំអោយឆ្លង កូវីដ-១៩នេះ។ បើយើងឆ្លងបានអីទៅបំរើប្រជាពលរដ្ឋទៀតនោះ ដូច្នេះ មន្ត្រីរបស់យើងត្រូវតែប្រុង ប្រយ័ត្នអោយបានគ្រប់គ្នា។
ឯកឧត្តម បន្តទៀតថា ចំពោះប្រធានផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ អភិបាលខណ្ឌទាំងអស់ ត្រូវពង្រឹង នៃការទប់ស្កាត់កូវីដ-១៩នៅតាមទីផ្សារនេះ អោយបានខ្លាំងជាមុនទ្វេដង សំដៅធ្វើយ៉ាង ណាកុំអោយផ្សាររបស់យើងវិលទៅរកការបិទដូចមុនម្តងទៀត ៕