ម៉ោង៣រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្នុងឱកាសខួប២៥ឆ្នាំ ដៃគូសន្ទនារុស្ស៊ី-អាស៊ាន និងខួប៣០ឆ្នាំ ទំនាក់ទំនងរុស្ស៊ី-អាស៊ាន តាមប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ នឹងអញ្ជើញថ្លែងសុន្ទរកថាពិសេស នៅក្នុងឱកាសខួប២៥ឆ្នាំ ដៃគូសន្ទនារុស្ស៊ី-អាស៊ាន និងខួប៣០ឆ្នាំ ទំនាក់ទំនងរុស្ស៊ី-អាស៊ាន តាមប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន។

កម្មវិធីថ្លែងសុន្ទរកថាពិសេសនេះមានការផ្សាយផ្ទាល់ចេញពីគេហដ្ឋានរបស់សម្តេច នាក្រុងតាខ្មៅ ខេត្តកណ្តាល តាមរយៈទូរទស្សន៍ជាតិ និងផ្សាយបន្តដោយស្ថានីយទូរទស្សន៍នានា៕