ប្រធាន គ.ជ.ប ថ្មី ឯកឧត្តម ប្រាជ្ញ ចន្ទ នឹងចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី៣០ ខែមិថុនា

ប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ នឹងចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ខាងមុននេះ។ នេះបើតាមលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។

ឯកឧត្តម ប្រាជ្ញ ចន្ទ គឺជាបេក្ខជនដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តី ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ បន្ទាប់ពីត្រូវបានគណបក្សប្រជាជនជ្រេីសរេីសជាបេក្ខជន។

ឯកឧត្តមប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចន្លោះពីឆ្នាំ១៩៩១ដល់២០០១ ជាអភិបាលខេត្តបាត់ដំបងពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប៕