រដ្ឋបាលខេត្តកំពង់ចាម បន្តទទួលអំណោយពីសប្បុរសជន ចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឯកឧត្តម អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ បានបន្តទទួលអំណោយពី សប្បុរសជន ផ្ដល់ជូនដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

សូមជម្រាបថា អំណោយរបស់សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជាបានឧបត្ថម្ភជូនដល់គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 រួមមាន អង្គរ ចំនួន ៩៣.០២៥ គីឡូក្រាម មីចំនួន ៣៧២១កេស ត្រីខចំនួន ៣.៧២១យួរទឹកត្រី ចំនួន ៣.៧២១យួរ ទឹកសុីអ៊ុវចំនួន ៣.៧២១យួរ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា ដែលបាន ផ្ដល់អំណោយដ៏ថ្លៃថ្លា ឲ្យមកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែល ខេត្ដកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩ ដើម្បីសង្គ្រោះដល់ ប្រជាពលរដ្ឋ ដែលមានជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាល និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក៕