ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មលក់ដូរនៅផ្សារវាលរេញ ក្នុងឃុំវាលរេញ ក្នុងស្រុកព្រៃនប់ រយៈពេល១៤ថ្ងៃ គិតចាប់ ពីម៉ោងសូន្យ នៅថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមសេចក្តីសម្រេចដែល ទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ។
ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា ការសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅផ្សារ វាលរេញនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ៖