យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១បានអោយដឹងថា ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃអង្គារម្សិលមិញ នេះ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន២៤៨ករណីបន្ថែមទៀត ក្នុងនោះ ២៣៦ករណីជាករណីឆ្លងសហគមន៍ និង១២ករណីទៀតជាករណីនាំចូល។
ក្នុងចំណោមករណីសហគមន៍នៅថ្ងៃចន្ទនេះ ទីក្រុងហូជីមីញនៅតែអ្នករ៉ាប់រ៉ងច្រើនជាងគេ ជាមួយ ការរកឃើញករណីឆ្លងថ្មីចំនួន ១៣៦នាក់ ខណៈដែលទីក្រុងមួយនេះបានសម្រេចរឹតត្បិតវិធានការ សុខាភិបាលបន្ថែមកម្រិតទៀត ដោយហាមឃាត់ការជួបជុំគ្នាដែលមានគ្នាលើសពី០៣នាក់ និងរក្សា គម្លាតពីគ្នាឲ្យមាន១.៥ម៉ែតនៅតាមទីសាធារណៈ ក៏ដូចជាហាមចេញក្រៅផ្ទះលើកលែងតែមានកិច្ច ការចាំបាច់។
ចំណែកតំបន់ដែលរកឃើញករណីឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Bac Giang ចំនួន៣១ករណី, ខេត្ត Binh Duong ចំនួន៣៣នាក់, ខេត្ត Bac Ninh ចំនួន០៦នាក់, ទីក្រុង Đà Nẵng ចំនួន០៤ ករណី, ខេត្ត Tiền Giang ចំនួន០៥ករណី។ ក្រៅពីនោះនៅតាមខេត្តផ្សេងៗដែលមានមួយ ឬ ពីរកណី។
ជាសរុប បើគិតត្រឹមថ្ងៃអង្គារ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ចំនួន ១៣,៧៣១នាក់ ក្នុងនោះស្លាប់៦៩នាក់៕