អភិបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចផ្អាកបណ្តោះអាសន្នទីតាំងមួយចំនួន នៅស្រុក ជាំក្សាន្ត និងក្រុងព្រះវិហារ ក្រោយរកឃើញពាក់ព័ន្ធអ្នកជំងឺកូវីដ១៩

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ បានចេញសេចក្តីសម្រេចបិទខ្ទប់បណ្តោះអាសន្នទីតាំងធ្វើអាជីវកម្ម និងផ្ទះប្រជាពលរដ្ឋមួយចំនួន នៅក្នុងក្រុងព្រះវិហារ និងស្រុកជាំក្សាន្ត ក្រោយរកឃើញមានការពាក់ព័ន្ធនិងអ្នកជំងឺកូវីដ១៩។

យោងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ ដែល ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា ទីតាំងដែលសម្រេចបិទខ្ទប់បណ្តោះអាសន្នរួមមាន៖

*បន្ទប់ពីគ្រោះ និងព្យាបាលជំងឺ ស៊ាង រដ្ឋា ស្ថិតក្នុងភូមិជាំក្សាន្ត ស្រុកជាំក្សាន្ត

*ផ្ទះប្រជាពលរដ្ឋឈ្មោះ ខែន ស្រីណុច នៅភូមិជាំក្សាន្ត ស្រុកជាំក្សាន្ត

*ក្លឹបហាត់ប្រាណនិងកីឡា ហ្គោលស្ពតក្លឹប នៅភូមិជាំក្សាន្ត ស្រុកជាំក្សាន្ត

*ក្រុមហ៊ុនជីធីអេស(GTF)ដឹកអ្នកដំណើរ នៅភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ

*ផ្ទះសំណាក់លៀវ សៀននិងបន្ទប់ព្យាបាលជំងឺលៀវ មុយសៀន នៅភូមិជាំក្សាន្ត ស្រុកជាំក្សាន្ត។

សូមបញ្ជាក់ថា ខេត្តព្រះវិហារគិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ បានរកឃើញ អ្នកមានជំងឺកូវីដចំនួន៥៥នាក់ បានព្យាបាលជាសះស្បើយចំនួន២១នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៣៤នាក់ទៀត៕

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារនៅខាងក្រោម៖