អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសឧបត្ថម្ភថវិកាចំនួន៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញឧបករណ៍តេស្តិរហ័សរកមេរោគកូវីដ១៩ (Rapid Test)

តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយ នៅមុននេះបន្តិច អោយដឹងថា អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន នៅព្រឹកថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសឧបត្ថម្ភថវិកាជូន សម្តេចតេជោ ហ៊ុន សែន ចំនួន៣លានដុល្លារសម្រាប់ការទិញឧបករណ៍តេស្តិរហ័សរកមេរោគកូវីដ១៩ (Rapid Test) ។

កាយវិការនៃការបរិច្ចាគថវិការបស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ នាំឱ្យមានការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងពីមហាជនចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា។ អ្នកឧកញ៉ា គិត ម៉េង ជាសេដ្ឋីខ្មែរមួយរូប ដែលតែងតែចូលរួមដោះស្រាយ ការលំបាកជាមួយរាជរដ្ឋាភិបាល៕