ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៤៩៥នាក់ ខណៈជាសះស្បើយ៦០៤នាក់

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៩៥នាក់ ខណៈអ្នកជំងឺ ៦០៤នាក់ជាសះ ស្បើយ។ ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានបញ្ជាក់អំពីការស្លាប់របស់ មនុស្ស ១៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៩,៤៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៣,៥៧១នាក់ និងស្លាប់ សរុបចំនួន ៣៦១នាក់៕