តាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន AP នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១គឺ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានប្រកាសពីផែនការកាត់បន្ថយវត្តមាន យោធាបារាំងដែលកំពុងចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយមនៅក្នុងតំបន់ Sahel នៃតំបន់អាហ្វ្រិក។
មុនចូលរួមកិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេស លោក ម៉ាក្រុងបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ឱ្យដឹង ទៀតថា ប្រតិបត្តិការយោធា បាខានណេ (Barkhane) របស់បារាំងនៅក្នុងប្រទេសម៉ាលី និងរួមទាំងបណ្ដា ប្រទេសអាហ្រ្វិកដទៃក្នុងតំបន់ Sahel នឹងត្រូវធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅឆ្ពោះទៅរកការបិទ បញ្ចប់ជាផ្លួវការ។
ប៉ុន្តែ ប្រធានា ធិបតីបារាំងរូបនេះមិនបានបញ្ជាក់ពីកាលបរិច្ឆេទលម្អិតទេ ដោយ គ្រាន់តែបង្ហើបថាព័ត៌មានលម្អិតនឹងត្រូវចេញផ្សាយនៅចុងខែមិថុនានេះ។
គួរបញ្ជាក់ថា បច្ចុប្បន្ន កងទ័ពបារាំងច្រើនជាង ៥,០០០នាក់កំពុងឈរនៅតំបន់ Sahel៕