រយៈពេល០៥ខែ ដើមឆ្នាំ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ១២,៥០១,៦៨៦ដុល្លារ មានការកើនឡើង១០ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន១១,៤១១,៧៨៦ដុល្លារ។ នេះបើតាមរបាយការណ៍ របស់កំពង់ផែស្វយ័តភ្នំពេញ។
របាយការណ៍ដែល ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅរយៈពេល០៥ខែនេះរួមមាន៖
* ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន ៩,៦៧៣,៦៩៨ដុល្លារ។
* ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ១,៣៧២,៩៨៥ដុល្លារ។
* ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ១៧៣,៦១០ដុល្លារ។
* ទី៤៖ ចំណូលផ្សេងៗ មានចំនួន ១,២៨១,៣៩៣ដុល្លារ។
របាយការណ៍បញ្ជាក់អោយដឹងទៀតថា ចំពោះចំណូលប្រចាំខែឧសភា ដែលកំពង់ផែស្វយ័តភ្នំពេញ ទទួលបានសរុបមានចំនួន ២,៣៩៤,៩៨១លានដុល្លារ មានការកើនឡើង៣៧ភាគរយ បើធៀប រយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន ១,៧៤៧,១០៥ដុល្លារ។
សម្រាប់ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបានប្រចាំខែឧសភា រួមមាន៖
* ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន ១,៩១៩,៩៣៧ដុល្លារ។
* ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ២៥៦,៨៩០ដុល្លារ។
* ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៥៥,៨៧៥ដុល្លារ។
* ទី៤៖ ចំណូលផ្សេងៗ មានចំនួន ១៦២,២៧៩ដុល្លារ៕