យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១បានបញ្ជាក់ថា នាព្រឹកថ្ងៃព្រហស្បតិ៍នេះ យន្តហោះយោធាមួយគ្រឿង បានធ្លាក់នៅ ក្បែរទីក្រុងមានប្រជាជនរស់នៅ ច្រើនបំផុតលំដាប់ទីពីររបស់ប្រទេសមីយ៉ាន់ម៉ា។
យន្តហោះយោធាខាងលើបានធ្លាក់នៅក្បែរទីក្រុង ម៉ាន់ដាឡាយ (Mandalay) ភាគកណ្តាល ប្រទេសមីយ៉ាន់ម៉ា។ យោងតាមសេចក្តីប្រកាសរបស់ ទីភ្នាក់ងារពន្លត់អគ្គីភ័យនៃទីក្រុង Mandalay គ្រោះថ្នាក់ធ្លាក់យន្តហោះនេះ បានផ្តាច់ជីវិតមនុស្ស ១២នាក់។
ភ្លាមៗបែបនេះគេពុំទាន់ច្បាស់ថា តើជនរងគ្រោះទាំង ១២នាក់ គឺជាចំនួនមនុស្សសរុបទាំងអស់ ដែលបានធ្វើដំណើរ នៅលើយន្តហោះយោធាខាងលើនេះ ឬមួយក៏យ៉ាងណាឡើយ៕