បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៤២៦នាក់ ខណៈជាសះស្បើយ៧៦០នាក់

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤២៦នាក់ ខណៈអ្នកជំងឺ៧៦០នាក់ជាសះ ស្បើយ។

ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស ១១នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦,៦៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៩,៨០៧នាក់ និងស្លាប់ សរុបចំនួន ៣០០នាក់៕