បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧២៩នាក់ ខណៈជាសះស្បើយ ៣៩៨នាក់

នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៧២៩នាក់ ខណៈអ្នកជំងឺចំនួន៣៩៨នាក់ជា សះស្បើយ។ ក្នុងពេលជាមួយគ្នានេះក្រសួងសុខាភិបាលក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស ១១នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ផងដែរ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦,២៤០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៩,០៤៧នាក់ និងស្លាប់ សរុបចំនួន ២៨៩នាក់៕