រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បញ្ជាក់អំពីមូលហេតុដែលធ្វើឱ្យសេវាទូរស័ព្ទ និង អ៉ីនធើណែតរអាក់រអួល ជាមួយនិងការដាក់វិធានការដោះស្រាយ

បន្ទាប់ពីមានប្រជាពលរដ្ឋជាបន្តបន្ទាប់ បានរអ៊ូរទាំអំពីភាពរអាក់រអួល នៃប្រព័ន្ធទូរស័ព្ទ និងសេវា អ៊ីនធើណិត នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យពួកគាត់ពិបាកក្នុងការប្រើប្រាស់ ថែមទាំងរិះគន់ ចំពោះការកាត់លុយរបស់គាត់ដោយមិនមានផ្តល់ដំណឹង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគម នាគមន៍កម្ពុជា បានចេញមកបញ្ជាក់ អំពីមូលហេតុមួយចំនួន ដែលធ្វើឱ្យសេវាទូរស័ព្ទ និង អ៊ីន ធ្វើណិតនៅក្នុងប្រទេសកម្ពុជាមានភាព រអាក់រអួល។ ឯកឧត្តម ក៏បានដាក់ចេញវិធានការមួយ ចំនួនភ្លាមៗ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ នេះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហារអាក់រអួលប្រព័ន្ធទូរស័ព្ទ និងអ៉ីនធ្វើណិតនេះ លោក ជា វណ្ណដេត បានបញ្ជាក់អំពី មូលហេតុមួយចំនួន ដែលលោកបានស្រាវជ្រាវ អំឡុងពេលកាន់តំណែងជារដ្ឋមន្រ្តីជាង១ឆ្នាំមកនេះ។ មូលហេតុទាំងនោះមានដូចជា៖
* ប្រតិបត្តិករ ទាំង ISP និងក្រុមហ៊ុនទូរស័ព្ទ មិនវិនិយោគបន្ថែមក្នុងការដំឡើងអង់តែនឱ្យ បានច្រើនដើម្បីបំពេញតម្រូវការ។ «គាត់ចំណេញតែយកលុយដាក់ហោប៉ៅខ្លួនឯងច្រើន ឬមិនបានបំពាក់ឧបករណ៍បន្ថែម»។

* កន្លងទៅមានក្រុមហ៊ុនដាំអង់តែមួយដើម្បីបម្រើសេវាដល់មនុស្ស៣ពាន់នាក់ ប៉ុន្តែតំប ន់នោះឥឡូវ នេះឡើង១ម៉ឺននាក់ ហើយមានអ្នកជិះឆ្លងកាត់ច្រើនទៀត ដូច្នេះអ្នកប្រើប្រាស់ច្រើន បានធ្វើឱ្យសេវារ អាក់រអួល។ ឧទាហរណ៍មួយទៀត បង្គោលអង់តែនឃ្លាតគ្នាខ្លាំងពេក ដែលគាត់មិនបានដាំថែម ទៀត។

* ទីក្រុងមានអគារខ្ពស់ៗកើនឡើងច្រើន ហើយបើអគារនោះនៅចន្លោះបង្គោលអង់តែនមួយ ទៅអង់តែនមួយទៀត នឹងធ្វើឱ្យអគារខ្ពស់នោះបាត់សេវា៥០ទៅ៧០ភាគរយ។ អគារធំៗ មិនអនុញ្ញាតឱ្យបំពាក់ internal building system ដោយសារតែគាត់ទាមទារឱ្យក្រុមហ៊ុនទូរស័ព្ទបង់ លុយឱ្យគាត់ជាដើម ដោយគាត់មិនបានចាត់ទុកថា សេវាទូរស័ព្ទដូចទឹកភ្លើងដែរ។

* ក្រុមហ៊ុនធ្វើការ Promotion ហួសកម្រិត ធ្វើឱ្យពលរដ្ឋជាច្រើនខំប្រើប្រាស់បណ្តាលសេវាអត់ ដើរនៅពេលដែលមានអ្នកប្រើប្រាស់ច្រើនក្នុងពេលតែមួយ។ `លក់កញ្ចប់អ៉ីនធើណិត ប៉ុន្តែផ្តល់សេវា មិនគ្រប់តាមស្តង់ដារ»។

* កត្តាសង់បុរី។ បុរីខ្លះអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់សេវាអ៉ីនធើណិតផ្តាច់មុខ ធ្វើឱ្យតម្លៃឡើងថ្លៃ ហើយផ្តល់សេវាមិនគ្រប់គ្រា។ សង់បុរីខ្លះអត់មានទុកដីសម្រាប់សាងសង់បង្គោលអង់តែន ធ្វើឱ្យអត់់មានបង្គោលអង់តែននៅក្នុងបុរី។

* កត្តាប្រជាជន។ ពលរដ្ឋខ្លះក៏អត់អនុញ្ញាតឱ្យសង់បង្គោលអង់តែនថែមទៀតដោយសារខ្លាចប៉ះពាល់ដល់សុខភាព។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ជាពិសេសបញ្ហាដែលបណ្តាលមកពីការសង់បុរី លោករដ្ឋមន្រ្តី បានចាត់វិធានការដូចតទៅ៖
១៖ ចាត់ក្រុមការងារឱ្យចុះតាមបុរីទាំងអស់ ដើម្បីវាស់ស្ទង់សេវាគ្រប់កន្លែង ហើយក្រសួងទិញឧបករណ៍រាប់លានដុល្លារ សម្រាប់វាស់ស្ទង់ទូទាំងប្រទេស។
២៖ ក្រសួងកំពុងចរចាជាមួយ APP មួយដើម្បីឱ្យពលរដ្ឋប្រើប្រាស់ ហើយនៅពេលដែលទូរស័ព្ទរបស់គាត់អត់សេវា ក្រសួងនឹងទទួលបានព័ត៌មានតែម្តង ហើយងាយស្រួលដោះស្រាយ៕