ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ អោយរឹតបន្តឹង ដាក់វិធានក្ដៅចពោះ ការនាំមនុស្សចេញចូលឆ្លងកាត់ដោយខុសច្បាប់ ដែលជាប្រភពៃការចម្លង់មេរោគ/ជម្ងឺ ១៩។
ការថ្លែងបែបនេះ ក្នុង កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ ដោយមានរបៀបវារៈសំខាន់ៗរួមមាន៖ សេចក្ដីណែនាំ សេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល និងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលផ្ដោតសំខាន់លើការងារអនុវត្តទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ សម្រាប់ប្រទេសកម្ពុជាបច្ចុប្បន្ននេះកំពុងប្រឈមនូវការរីករាលដាលកូវីត ១៩ មិនទាន់ធូរស្បើយនៅឡើយ ក្នុងនោះខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី ២២ខែមេសា ២០២១ នេះបានផ្ទុះសហគមន៍ នៅក្រុងប៉ោយប៉ែត បើគិតត្រឹមថ្ងៃទី ៤ អ្នកមានវិជ្ជមានកូវីដ១៩ ចំនួន ៦១៦ នាក់។
ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថា៖ ពេលនេះគឺជាដំណាក់កាលត្រូវអនុវត្ត កាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវី១៩ ក្នុងសហគមន៍។
ឯកឧត្តម បន្តថា៖ ដើម្បីធានារក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោលការណ៍ និងវិធានការជាបន្តបន្ទាប់ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបសកម្មភាព នាំមនុស្សឆ្លងកាត់ព្រំដែន ដោយខុសច្បាប់ និងការគ្រប់គ្រងជនបរទេស ស្របតាមច្បាប់។ ទន្ទឹមនេះក្នុងបរិការណ៍ ក្នុងក្រុងប៉ោយប៉ែត កំពុងប្រឈម នឹងការរាតត្បាតនៃជំងឺកូវីដ១៩ ដូចនេះតម្រូវឲ្យរដ្ឋបាលខេត្តបានរឹតត្បិត ការធ្វើដំណើរចេញចូលនឹងមានតំបន់ខ្លះ ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន ដើម្បីបង្ការទប់ស្កាត់ការឆ្លងកូវីត១៩។
ឯកឧត្តម អ៊ុ រាត្រី បានធ្វើការក្រើនរំលឹក ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ត្រូវធ្វើការរឹតបន្តឹង នូវវិធានការលុបបំបាត់ ការនាំមនុស្សចេញចូលឆ្លងកាត់ដោយខុសច្បាប់៕ By C.L.N